|
|
ខ្សែការពារវ័យ ២៩ឆ្នាំសញ្ជាតិអាឡឺម៉ង់ Antonio Rudiger កំពុងអោយភ្នាក់ងារខ្លួនទាក់ទងក្លឹបធំ ២ សម្រាប់រដូវក្តៅខាងមុខ នេះបើយោងតាមប្រភព Sky Sports ។
តាមពិតទៅក្លឹបធំ ២ ដែល Rudiger ទាក់ទងនោះគឺ Real Madrid ឬ Paris Saint-Germain ។ គួរបញ្ជាក់ថាកុងត្រារបស់ Rudiger ជាមួយតោខៀវ Chelsea និងអស់សុពលភាពនារដូវក្តៅខាងមុខនេះហើយ ខណៈរូបគេនិងក្លឹបមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ ។
ទោះយ៉ាងណាក្ដី យោងតាមប្រភពជាច្រើនបានអោយដឹងថា Rudiger មានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ទៅចូលរួម PSG ដែលបច្ចុប្បន្ន
ពុំមានភាពច្បាស់លាស់ចំពោះអនាគតអ្នកចាត់ការក្លិប លោក Mauricio Pochettino ។
ចំណែកឯស្តេចស Real Madrid មានសង្ឃឹមខ្ពស់ជាងថា អាចនាំយកខ្សែការពារដ៏ឆ្នើមមួយរូបនេះ មកចូលក្រុមនៅក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ ដោយពុំមានតម្លៃផ្ទេរ ៕
ប្រភព : Sky Sports
FIFA CLUB WORLD CUP PSG VS ATL MADRID Match Date 16/06/2025 Time 02:00 ...
ខ្ញុំពិតជាមានអារម្មណ៍អស្ចារ្យណាស់ដែលបានបន្តកិច្ចសន្យារបស់ខ្ញុំ នៅទីនេះបានក្លាយទៅជាផ្ទះរបស់ខ្ញុំ ខ្ញុំពិតជាមានមោទកភាពក្នុងការបន្តពាក់អាវមួយនេះ។...
យោងតាមលោក Gianluca Di Marzio ក្រុមLiverpool កំពុងធ្វើការលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្វេងរបស់ Bournemouth Milos Kerkez នៅចុងសប្តាហ៍ក្រោយ។...
ជាដំបូងខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនទៅណាចោល Boeung Ket នោះទេ ខ្ញុំនៅបន្តការងារខ្ញុំដើម្បីអនាគតយើងទាំងអស់គ្នានៅទីនេះ។...
Liverpool នឹងទាមទារតែអ្វីដែលត្រូវបានពណ៌នាថាជាតម្លៃសមរម្យសម្រាប់ Andy Robertson ចំពេលមានទំនាក់ទំនងជាមួយ Atletico Madrid នេះបើយោងតាម Matteo Moretto។...